Matthew 25

រឿងស្ដ្រីព្រហ្មចារីដប់នាក់

1ដូច្នេះ​នគរស្ថានសួគ៌ប្រៀបដូចជាស្ដ្រីព្រហ្មចារីដប់នាក់ដែលយកចង្កៀង​របស់​ពួកគេចេញទៅទទួលកូនកំលោះ 2ក្នុងចំណោមពួកគេប្រាំនាក់ល្ងង់និងប្រាំនាក់​ទៀត​ឆ្លាត 3ពួកស្ដ្រីល្ងង់​បាន​យកចង្កៀង​របស់​ពួកគេទៅប៉ុន្ដែមិន​បាន​យកប្រេងទៅជាមួយពួកគេទេ 4ផ្ទុយទៅវិញពួក​ស្ដ្រីឆ្លាត​បាន​យកប្រេងនៅក្នុងដបទៅជាមួយចង្កៀង​របស់​ពួកគេដែរ 5កាលកូនកំលោះក្រមកដល់ពេក​ពួក​នាង​ក៏ងងុយដេកហើយដេកលក់អស់ទៅ 6លុះដល់​ពាក់កណ្ដាលអធ្រាត្រក៏មានសម្រែក​មួយ​ថាមើល៍កូនកំលោះ​មក​ហើយ​ចូរ​ចេញទៅទទួលគាត់ចុះ 7នៅពេលនោះពួកនាង​ក៏​ភ្ញាក់​ពីដេក​ទាំងអស់គ្នាហើយរៀបចំចង្កៀងរៀងៗខ្លួន 8ពួកស្ដ្រីល្ងង់​បាន​និយាយ​ទៅ​ពួក​ស្ដ្រីឆ្លាតថា​សូម​រំលែកប្រេង​របស់​អ្នករាល់គ្នា​ឲ្យ​យើងផងព្រោះចង្កៀង​របស់​យើងចង់រលត់ហើយ 9ប៉ុន្ដែពួក​ស្ដ្រីឆ្លាត​បាន​តបវិញថា​ប្រេង​ប្រាកដជាមិនគ្រប់គ្រាន់​សម្រាប់​ពួកយើងនិងអ្នករាល់គ្នាទេ​ដូច្នេះ​ចូរ​ពួកនាង​ទៅ​អ្នក​លក់ហើយទិញ​ប្រេង​សម្រាប់​ខ្លួនឯងចុះ 10ពេលពួក​ស្ដ្រី​ល្ងង់​ចេញទៅទិញ​ប្រេង​នោះ​កូនកំលោះក៏​បាន​មកដល់ហើយ​ពួក​ស្ដ្រី​ឆ្លាត​ដែល​បាន​រៀបចំរួចហើយក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះរួច​គេ​ក៏បិទទ្វារ 11ក្រោយមកពួក​ស្ដ្រី​ល្ងង់​ក៏មកដល់ដែរ​និង​បាន​និយាយថាលោកម្ចាស់! ​លោកម្ចាស់អើយ! ​សូម​បើក​ទ្វារ​ឲ្យ​យើងផង 12ប៉ុន្ដែគាត់តប​ទៅ​វិញថា​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​ខ្ញុំ​មិនស្គាល់អ្នករាល់គ្នាទេ 13ដូច្នេះចូរ​អ្នករាល់គ្នា​ប្រុងស្មារតីដ្បិត​អ្នករាល់គ្នា​មិនដឹងថាថ្ងៃ​ណា​ម៉ោង​ណា​ទេ

រឿងបាវបម្រើឧស្សាហ៍និងបាវបម្រើកម្ជឹល

14ព្រោះ​ការ​នេះ​ប្រៀប​ដូចជាបុរសម្នាក់​ដែល​ត្រូវ​ធ្វើដំណើរ​និង​បាន​ហៅ​ពួក​បាវបម្រើ​របស់​ខ្លួនមកហើយប្រគល់ទ្រព្យសម្បត្ដិ​របស់​គាត់​ឲ្យ​ពួកគេ 15គាត់បាន​ឲ្យ​បាវបម្រើ​ម្នាក់ៗទៅតាមសមត្ថភាពផ្ទាល់ខ្លួន​របស់​គេ​គឺ​ម្នាក់ប្រាំឋាឡាន់
«ឋាឡាន់» ជា​ខ្នាត​ទម្ងន់​ដែល​ប្រហែល​ស្មើ​នឹង​សាមសិប​បួន​គីឡូក្រាម​។​ នៅ​ក្នុង​ខ​នេះ​ប្រហែល​ចង់​និយាយ​អំពី​កាក់​មាស​ ឬ​ប្រាក់​។ មាន​​នៅ​​ក្នុង​ ២៥:១៧,​២០,​២២,​២៤,​២៥,​២៨​។​​
ម្នាក់ពីរ​ឋាឡាន់​និងម្នាក់ទៀតមួយ​ឋាឡាន់​រួច​គាត់​ក៏ចេញដំណើរទៅ
16ម្នាក់ដែល​បាន​ទទួលប្រាំឋាឡាន់​ក៏​យក​លុយ​ទាំងនោះចេញទៅធ្វើការរកស៊ីភ្លាមហើយក៏​បាន​ចំណេញប្រាំ​ឋាឡាន់​ទៀត 17ម្នាក់​ដែលបានទទួល​ពីរ​ឋាឡាន់​ក៏​ធ្វើ​ដូច្នោះ​ដែរ​គឺ​បាន​ចំណេញពីរ​ឋាឡាន់​ទៀត 18ផ្ទុយទៅវិញម្នាក់​ដែល​បាន​ទទួលមួយ​ឋាឡាន់​បាន​យក​លុយម្ចាស់​របស់​គាត់ទៅជីកដីកប់ទុក 19លុះអស់រយៈ​ពេល​ជា​យូរក្រោយមកម្ចាស់​របស់​បាវបម្រើទាំងនោះ​ក៏​ត្រលប់​មក​វិញ​និង​បាន​ទូទាត់បញ្ជីជាមួយពួកគេ 20ម្នាក់ដែល​បាន​ទទួលប្រាំឋាឡាន់​បាន​នាំយកប្រាំឋាឡាន់ទៀតចូលមកជិតប្រាប់ថាលោកម្ចាស់អើយ! ​ប្រាំឋាឡាន់​ដែល​លោកម្ចាស់​បានឲ្យខ្ញុំ​សូម​មើល​ខ្ញុំ​បាន​ចំណេញប្រាំឋាឡាន់ទៀត 21ម្ចាស់ក៏​និយាយ​ទៅ​គាត់ថាប្រសើរណាស់បាវបម្រើល្អនិងស្មោះត្រង់អើយ! ​អ្នក​បានស្មោះត្រង់លើ​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ខ្ញុំ​នឹង​តែងតាំងអ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យសម្បត្តិ​ជាច្រើន​ចូរ​អ្នក​ចូល​រួម​មាន​អំណរជាមួយម្ចាស់​របស់​អ្នកចុះ 22ម្នាក់​ដែល​បាន​ទទួល​ពីរឋាឡាន់ក៏ចូលមកជិតដែរប្រាប់ថាលោកម្ចាស់អើយ! ​ពីរឋាឡាន់​ដែល​លោកម្ចាស់​បានឲ្យខ្ញុំ​សូម​មើល​ខ្ញុំ​បាន​ចំណេញពីរឋាឡាន់ទៀត 23ម្ចាស់ក៏​និយាយ​ទៅ​គាត់ថាប្រសើរណាស់បាវបម្រើល្អនិងស្មោះត្រង់អើយ! ​អ្នក​បានស្មោះត្រង់លើ​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ខ្ញុំ​នឹង​តែងតាំងអ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យសម្បត្តិ​ជាច្រើន​ចូរ​អ្នក​ចូល​រួម​មាន​អំណរជាមួយម្ចាស់​របស់​អ្នកចុះ 24ម្នាក់ដែល​បាន​ទទួលមួយឋាឡាន់​បាន​ចូលមកជិតដែរប្រាប់ថាលោកម្ចាស់អើយ! ​ខ្ញុំ​ដឹងថា​លោក​ជាមនុស្សតឹងតែង​គឺ​លោក​ច្រូតពីកន្លែងដែល​លោក​មិន​បាន​ព្រោះនិងប្រមូលពីកន្លែង​ដែល​លោក​មិន​បាន​ពង្រាយ 25ដូច្នេះខ្ញុំ​ខ្លាច​ខ្ញុំ​ក៏​យក​លុយ​មួយ​ឋាឡាន់​របស់​លោក​នោះ​ទៅ​កប់​ទុក​ក្នុងដីនេះនែ៎​សូម​លោក​យក​របស់​លោកវិញ​ចុះ។ 26ម្ចាស់របស់​គាត់តប​ទៅ​គាត់វិញថាបាវបម្រើអាក្រក់និងខ្ចិលអើយ! ​ឯង​ក៏​ដឹង​ដែរ​ថា​ខ្ញុំ​ច្រូតពីកន្លែង​ដែល​មិន​បាន​សាបព្រោះហើយប្រមូលពីកន្លែង​ដែល​ខ្ញុំ​មិន​បាន​ពង្រាយ 27បើដូច្នោះម្ដេច​ក៏​ឯង​មិន​យក​លុយ​របស់​ខ្ញុំ​ទៅ​ចងការហើយ​ពេល​ខ្ញុំមកវិញ​ខ្ញុំ​នឹង​ទទួលបាន​លុយ​របស់ខ្ញុំព្រមទាំងការប្រាក់​ផង 28ដូច្នេះចូរ​យក​មួយ​ឋាឡាន់ពីគាត់ហើយឲ្យ​ទៅ​អ្នក​ដែល​មានដប់ឋាឡាន់ចុះ 29ដ្បិតអស់អ្នក​ដែល​មាន​នឹង​បន្ថែមឲ្យហើយ​អ្នកនោះ​នឹង​មានជាបរិបូរប៉ុន្ដែអ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញសូម្បីតែអ្វី​ដែល​អ្នកនោះ​មានផង 30រួចចូរ​បោះបាវបម្រើចោលម្សៀត​នេះ​ទៅក្នុងសេចក្ដីងងឹតនៅខាងក្រៅ​ទៅ​ហើយ​នៅទីនោះមានការទ្រហោយំនិងការសង្កៀតធ្មេញ

ព្រះយេស៊ូជំនុំជម្រះមនុស្សគ្រប់គ្នា

31ពេលកូនមនុស្ស
«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
មកនៅក្នុង​សិរី​រុងរឿង​របស់​លោកជាមួយ​នឹង​ពួក​ទេវតាទាំងអស់នោះ​លោក​នឹង​អង្គុយលើបល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក
32ហើយជនជាតិទាំងអស់​នឹង​ត្រូវ​បាន​ប្រមូលមកនៅចំពោះមុខលោករួច​លោក​នឹង​ញែកពួកគេចេញពីគ្នា​ប្រៀប​ដូចជា​អ្នក​គង្វាលញែកចៀមចេញពីពពែ 33លោកនឹង​ដាក់ចៀមនៅខាងស្ដាំលោកពពែនៅខាងឆ្វេង​លោក។ 34នៅពេលនោះស្ដេច​នឹង​មានបន្ទូល​ទៅ​ពួក​អ្នកនៅខាងស្ដាំថា​អស់​អ្នក​ដែល​ព្រះ​វរ​បិតា​របស់​ខ្ញុំ​បាន​ប្រទានពរ​ចូរ​មកទទួលយកនគរ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នាតាំងពីដើមកំណើតពិភពលោក​ទុកជាមរតក​ចុះ 35ព្រោះកាល​ខ្ញុំ​ឃ្លាន​អ្នករាល់គ្នា​ឲ្យខ្ញុំបរិភោគ​កាល​ខ្ញុំ​ស្រេក​អ្នករាល់គ្នា​ឲ្យ​ខ្ញុំផឹកហើយ​កាល​ខ្ញុំ​ជាអ្នកក្រៅ​អ្នករាល់គ្នា​បាន​ស្វាគមន៍ខ្ញុំ 36កាលខ្ញុំ​នៅ​អាក្រាត​អ្នករាល់គ្នា​បាន​ស្លៀកពាក់​ឲ្យ​ខ្ញុំ​កាល​ខ្ញុំ​ឈឺ​អ្នករាល់គ្នា​បាន​មក​សួរសុខទុក្ខខ្ញុំហើយ​កាល​ខ្ញុំ​ជាប់គុក​អ្នករាល់គ្នា​បាន​មកជួបខ្ញុំ 37ពួកអ្នក​សុចរិត​នឹង​ទូលតបវិញថាព្រះអម្ចាស់អើយ! ​តើ​យើង​ខ្ញុំ​បាន​ឲ្យ​ព្រះអង្គ​បរិភោគ​កាល​យើងខ្ញុំ​បាន​ឃើញព្រះអង្គឃ្លាន​បាន​ឲ្យ​ព្រះអង្គ​ផឹកកាល​យើងខ្ញុំ​បាន​ឃើញ​ព្រះអង្គ​ស្រេកពីកាលណា? 38តើយើង​ខ្ញុំ​បាន​ស្វាគមន៍​ព្រះអង្គ​កាល​យើងខ្ញុំ​បាន​ឃើញព្រះអង្គ​ជា​អ្នកក្រៅ​បាន​ស្លៀកពាក់​ឲ្យ​ព្រះអង្គ​កាល​ព្រះអង្គ​នៅ​អាក្រាតពីកាលណា? 39តើយើង​ខ្ញុំ​បាន​មកជួបព្រះអង្គកាល​យើងខ្ញុំ​បាន​ឃើញព្រះអង្គឈឺជាប់គុកពីកាលណា? 40ស្ដេចនឹង​មានបន្ទូល​ទៅ​ពួកគេថា​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​ការ​ដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដូច្នេះ​សម្រាប់បងប្អូន​របស់​ខ្ញុំម្នាក់​ក្នុងចំណោម​អ្នក​តូចតាចទាំងនេះ​នោះ​បាន​ធ្វើ​សម្រាប់​ខ្ញុំហើយ 41ព្រះអង្គ​នឹង​មានបន្ទូល​ទៅ​ពួក​អ្នកនៅខាងឆ្វេងដែរថា​អស់​អ្នក​ត្រូវ​បណ្ដាសា​ចូរ​ចេញពីខ្ញុំ​ហើយ​ធ្លាក់​ទៅ​ក្នុងភ្លើង​ដែល​ឆេះ​អស់កល្បជានិច្ច​ដែល​បាន​រៀបចំ​សម្រាប់​អារក្សសាតាំងនិង​ពួក​ទេវតា​របស់​វាចុះ 42ព្រោះកាល​ខ្ញុំ​ឃ្លាន​អ្នករាល់គ្នា​មិន​បាន​ឲ្យខ្ញុំបរិភោគហើយ​កាល​ខ្ញុំ​ស្រេក​អ្នករាល់គ្នា​មិន​បាន​ឲ្យ​ខ្ញុំផឹក 43កាលខ្ញុំ​ជាអ្នកក្រៅ​អ្នករាល់គ្នា​មិន​បាន​ស្វាគមន៍ខ្ញុំ​កាល​ខ្ញុំ​នៅ​អាក្រាត​អ្នករាល់គ្នា​មិន​បាន​ស្លៀកពាក់​ឲ្យ​ខ្ញុំហើយកាល​ខ្ញុំ​ឈឺនិងជាប់គុក​អ្នករាល់គ្នា​មិន​បាន​មក​សួរសុខទុក្ខខ្ញុំទេ 44ពេលនោះពួកគេ​នឹង​ទូលតបដែរថាព្រះអម្ចាស់អើយ! ​តើ​កាល​យើង​ខ្ញុំ​ឃើញព្រះអង្គឃ្លានស្រេក​ជា​អ្នកក្រៅ​នៅ​អាក្រាតឈឺជាប់គុកនោះ​យើងខ្ញុំ​មិន​បាន​បម្រើព្រះអង្គពីកាលណា? 45ព្រះអង្គនឹង​មានបន្ទូល​ទៅ​ពួកគេថា​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថា​ការ​ដែល​អ្នករាល់គ្នា​មិន​បាន​ធ្វើ​ដូច្នេះ​សម្រាប់​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នក​តូចតាចទាំងនេះ​នោះ​ក៏មិន​បាន​ធ្វើ​សម្រាប់​ខ្ញុំដែរ 46អ្នកទាំងនោះ​នឹង​ចេញទៅទទួលទោសអស់កល្បជានិច្ច​ពួក​អ្នក​សុចរិត​ទទួលបាន​ជីវិតអស់កល្បជានិច្ច»។
Copyright information for KhmKCB